សភរ - សាលាភូមិន្ទរដ្ឋបាល
École Royale d'Administration - Royal School of Administration

 សភរ - សាលាភូមិន្ទរដ្ឋបាល
 

សេចក្ដី​ជូន​ដំណឹង
ពី​បវេសនកាល​​សម្រាប់​​ឆ្នាំ​សិក្សា​២០១២​-២០១៣
សម្រាប់​​​សិស្ស​មន្ត្រី​ជាន់ខ្ពស់លើក​ទី៧


សាលា​ភូមិន្ទ​រដ្ឋបាល​ សូម​ជម្រាប​ជូន​​​សិស្ស​មន្ត្រី​ជាន់ខ្ពស់​ជំនាន់ទី៧ ជ្រាប​ថា បវេសនកាល​សម្រាប់​ឆ្នាំ​សិក្សា​២០១២-២០១៣ នឹង​ចាប់ផ្ដើម​ឡើង​ពី​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ ខាងមុខនេះតទៅ។ សិស្ស​មន្ត្រី​ជាន់ខ្ពស់​ជំនាន់ទី៧ ទាំងអស់​ មាន​កាតព្វកិច្ច​មកគោរពទង់ជាតិ​រៀងរាល់​ព្រឹក​វេលា​ម៉ោង ០៧ម៉២០នាទី មុនម៉ោងសិក្សា​ដែល​នឹង​ត្រូវចាប់ផ្ដើម​នៅ​វេលាម៉ោង​ ០៧ម៉៣០នាទី ដល់ម៉ោង ១១ម៉០០នាទី និង​ពីម៉ោង​ ១៤ម៉០០នាទី ដល់​ម៉ោង ១៧ម៉១៥នាទី។

អាស្រ័យ​ហេតុនេះ សិស្សមន្ដ្រីជាន់ខ្ពស់ជំនាន់ទី៧ ទាំង ៦០នាក់ ត្រូវ​មកបំពេញ​ការសិក្សា នៅ​សាលាភូមិន្ទរដ្ឋបាល តាម​កាលបរិច្ឆេទ ដែល​បាន​កំណត់​ខាងលើ​ជាកំហិត។

កាលវិភាគសិក្សា​ប្រចាំសប្ដាហ៍​នឹង​មាន​ផ្សព្វផ្សាយ​នៅ​សាលាភូមិន្ទរដ្ឋបាល និង​នៅលើ​គេហទំព័រ​សាលា​ផងដែរ។

សេចក្ដី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សិស្សមន្ដ្រីជាន់ខ្ពស់ជ​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន។


ទីចាត់ការសាលា



ព័ត៌មាន​បន្ថែម​សូម​ទាញយកមើល សេចក្តីជូនដំណឹង